Friday, May 10, 2019

ឆ្ងាញ់ប្លែក “បបរលតជើងជ្រូកសាច់ 4 មុខក្នុងចានតែមួយ” មុខម្ហូបថ្មីពិសេសពីផាកកាហ្វេ

By Food   Posted at  May 10, 2019   No comments

ឆ្ងាញ់ប្លែក “បបរលតជើងជ្រូកសាច់ 4 មុខក្នុងចានតែមួយ” មុខម្ហូបថ្មីពិសេសពីផាកកាហ្វេ


បើចង់ញ៉ាំអាហារមិនមានប៊ីចេង ល្អសម្រាប់សុខភាព ច្បាស់ជាទៅផាកកាហ្វេហើយមែនទេ? ព្រោះថាផាកកាហ្វេល្បីល្បាញជាមួយមុខម្ហូបឆ្ងាញ់គ្រប់មុខដោយមិនប្រើប្រាស់ប៊ីចេងទាល់តែសោះ។ មិនតែប៉ុណ្ណោះ ផាកកាហ្វេតែងតែមានមុខម្ហូបថ្មីៗជារឿយៗ ដើម្បីតំរូវការរបស់អតិជនរបស់ខ្លួន។
បបរលតឆ្ងាញ់ប្លែកពីផាកកាហ្វេ
ឈុតបបរលតឆ្ងាញ់ប្លែកពីផាកកាហ្វេ
តើថ្ងៃនេះមានអ្វីពិសេសពីផាកកាហ្វេ? ដោយមានការស្នើពីអតិថិជនយ៉ាងច្រើន ផាកកាហ្វេបានចេញនូវមុខម្ហូបថ្មីមួយមុខពិសេសសម្រាប់ខែកញ្ញានេះតែម្ដង នោះគឺបបរលតជើងជ្រូក និងឆុតបបរលតជើងជ្រូក។
លេបទឹកមាត់នៅ?
លេបទឹកមាត់នៅ?
បើតាមការបង្ហើបអោយដឹងពីផ្នែកចុងភៅប្រចាំផាកកាហ្វេថាម្ហូបថ្មីនេះបានផ្សំគ្រឿងយ៉ាងពិសេសដោយបញ្ចូលគ្នាជាមួយគ្រឿងទេសផ្សេងៗសម្រាប់ទឹកស៊ុបរបស់បបរលតនេះមានរសជាតិឈ្ងុយឆ្ងាញ់ មិនតែប៉ុណ្ណោះគ្រឿងផ្សំដូចជា ជើងជ្រូក, សាច់ជ្រូកចិញ្ច្រាំគឺជាជ្រូកស្រែដែលចិញ្ចឹមបែបលក្ខណៈគ្រួសារនៅខេត្តតាកែវ បាក់សៀប(ប្រហិតសាច់ជ្រូក)វិញ គឺបានផលិតឡើងប្រកបដោយអនាម័យ តាមស្តង់ខ្ពស់ ប្រហិតត្រីត្រូវបានជ្រើសរើសយកប្រហិតសាច់ត្រីលេខ១ កោសស្រស់ៗយកទៅចៀនភ្លាមៗ ដាក់ចូលរួមគ្នាជាមួយផ្កាគូរឆាយ ការ៉ុត គល់់ស្លឹកខ្ទឹមក្នុងចានតែមួយស្រោចទឹកស៊ុបក្តៅៗ ហុយៗជូនប្រិយមិត្តជាពិសេសតែម្ដង។
ញ៉ាំជាឈុតក៏បាន ហៅតែមួយចានក៏បាន!
ញ៉ាំជាឈុតក៏បាន ហៅតែមួយចានក៏បាន!
តោះ ចាំកាល បានញ៉ាំទាំងបបរលតជើងជ្រូកគ្មានប៊ីចេងពិសេស ទាំងកាហ្វេឈ្ងុយឆ្ងាញ់ដែលឆុងតាមបែបខ្មែរបុរាណនៅផាកកាហ្វេទៀត!


About Food

Nulla sagittis convallis arcu. Sed sed nunc. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.
View all posts by: Food

0 comments:

Connect with Us

© 2014 food . WP Mythemeshop converted by Bloggertheme9.
Powered by Blogger.
back to top